ចិន សន្យាបន្ដជួយបំពាក់ កាមេរ៉ាសុវត្ថិភាព ដល់កម្ពុជា ​នៅទូទាំងប្រទេស

FN ៖​ ក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ លោក ចាវ ឃើជឺ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងបន្តជួយបំពាក់កាមេរ៉ាសុវត្ថិភាព ដល់​កម្ពុជា នៅទូទាំងប្រទេស ប៉ុន្តែការជួយនេះ នឹងធ្វើឡើងជាដំណាក់កាល។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​ ក្រោយពីកិច្ចជំនួបនេះ ​នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះប្រព័ន្ធកាមេរ៉ានេះ ភាគីចិនបានបញ្ជាក់ថា អាចនឹងត្រូវជួយដល់ទូទាំងប្រទេស ប៉ុន្ដែឲ្យយើងធ្វើផែនការ ហើយឲ្យយើងរៀបចំជាដំណាក់ៗ ជាជំហ៊ានៗ»។ បើតាមនាយឧត្តមសេនីយ៍ ភាគីចិនបានមើលឃើញថា ​បានបំពាក់កាមេរ៉ានេះ ជួយ​ធានាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធា្នប់សាធារណៈ បានច្រើន ដូច្នេះហើយគួរតែរៀបចំ ឲ្យបាននៅទូទាំងប្រទេសតែម្ដង​ ខណៈបច្ចុប្បន្ននៅរាជធានីភ្នំពេញ មានកាមេរ៉ាសុវត្ថិភាព​ជិតមួយពាន់គ្រឿង ក្នុងនោះជាជំនួយរបស់ចិនជិតពាក់​កណ្តាល។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា ​ក្រៅពីបន្តជួយបំពាក់កាមេរ៉ា រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានសន្យាថា នឹងបន្តជួយបណ្តុះបណ្តាលជំនាញនគរបាលកម្ពុជា … Continue reading ចិន សន្យាបន្ដជួយបំពាក់ កាមេរ៉ាសុវត្ថិភាព ដល់កម្ពុជា ​នៅទូទាំងប្រទេស